Sunday, May 6, 2012

រថយន្ត​ដឹក​ថ្ម​បើក​កិន​បុរស​ម្នាក់​ស្លាប់​​ភ្លាមៗ​ហើយ​ព្យាយាម​​បើក​រត់​ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​

ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៩

សមត្ថកិច្ច​ឃាត់​អ្នក​បើក​បរ​រថយន្ត​ដឹក​ថ្ម​
កោះសន្តិភាព
សមត្ថកិច្ច​ឃាត់​អ្នក​បើក​បរ​រថយន្ត​ដឹក​ថ្ម​

រាជធានីភ្នំពេញ ៖ ​រថយន្តដឹក​ថ្ម​មួយ​គ្រឿង​ម៉ាក HINO ពណ៌​​ត្រេអីុ ​បាន​បើក​ទៅ​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០០៩ ​ពណ៌ខ្មៅ ​មួយ​គ្រឿង និង​កិន​បុរស​ម្នាក់ បណ្តាល​​ឱ្យ​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​កើតហេតុ​​ ហើយ​​ព្យាយាម​​បើក​រត់​គេច​ តែត្រូវ​​ប៉ូលិស​​ប៉ុស្តិ៍​នគរបាល​​រដ្ឋ​បាល​ព្រែក​ព្នៅ ស្ទាក់​ចាប់​បានភ្លាមៗ ​កាល​ពី​​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃទី​៦ ឧសភា ២០១២ តាម​បណ្តោយ​​ផ្លូវលេខ​១៥១ ស្ថិត​ក្នុងភូមិ​សំរោង​ត្បូង ​សង្កាត់​សំរោង​​ ខណ្ឌសែន​​សុខ ។
លោក​ថាប់ សារ៉េត ​ប្រធាន​ផ្នែក​​សណ្តាប់​ធ្នាប់​​​ចរា​ចរណ៍​​ខណ្ឌ​សែន​សុខ ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើតហេតុ​​រថយន្ត​ដឹក​ថ្ម​ម៉ាក HINO ពណ៌​ត្រេអ៊ី ​​បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ម៉ៅ សុភស្ស អាយុ​​២៥​ឆ្នាំ ​ស្នាក់​នៅភូមិ​តាលុង ភូមិ​បឹងខ្យា ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ បាន​ទៅ​បុក​ម៉ូតូ​ឌ្រីម​​សេ១២៥ ​ស៊េរី​២០០៩ ​ពណ៌ខ្មៅ ​មួយ​គ្រឿង​​ពី​ក្រោយ​ពេញទំហឹង និង​កិន​អ្នក​បើក​​ម៉ូតូ​ស្លាប់​ភ្លាមៗ​​ទៅនឹង​​កន្លែង​កើតហេតុ​ ហើយ​រថយន្ត​បង្ក​ព្យាយាម​​បើក​រត់​គេច​ តែត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​ព្រែក​​ព្នៅ ​ស្ទាក់​ចាប់​​បាន​​ភ្លាមៗ​​ ឯជន​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រាប់​ថា ​ឈ្មោះ​ខាត់ ខុម អាយុ​៣៥ឆ្នាំ ​ស្នាក់​នៅភូមិ​ត្រពាំង​វាល​ ឃុំជ្រៃលាស់ ស្រុក​ពញា​ឮ ​ខេត្ត​កណ្តាល។
ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews