ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៤:១៩
រាជធានីភ្នំពេញ ៖ រថយន្តដឹកថ្មមួយគ្រឿងម៉ាក HINO ពណ៌ត្រេអីុ បានបើកទៅបុកម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ មួយគ្រឿង និងកិនបុរសម្នាក់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយព្យាយាមបើករត់គេច តែត្រូវប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ស្ទាក់ចាប់បានភ្លាមៗ កាលពីវេលាម៉ោង៧និង៥នាទីព្រឹកថ្ងៃទី៦ ឧសភា ២០១២ តាមបណ្តោយផ្លូវលេខ១៥១ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌសែនសុខ ។
លោកថាប់ សារ៉េត ប្រធានផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកថ្មម៉ាក HINO ពណ៌ត្រេអ៊ី បើកបរដោយបុរសម្នាក់ឈ្មោះម៉ៅ សុភស្ស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិតាលុង ភូមិបឹងខ្យា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានទៅបុកម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ មួយគ្រឿងពីក្រោយពេញទំហឹង និងកិនអ្នកបើកម៉ូតូស្លាប់ភ្លាមៗទៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្កព្យាយាមបើករត់គេច តែត្រូវប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ស្ទាក់ចាប់បានភ្លាមៗ ឯជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រាប់ថា ឈ្មោះខាត់ ខុម អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
No comments:
Post a Comment